និយាយថាទេ! កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចថ្នាក់តំបន់ដ៏ទូលំទូលាយ(RCEP)
កសិករ ស្ត្រី យុវជន កម្មករ អ្នកធ្វើការនៅវិស័យការងារ សហជីព និងអង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងសិក្ខាសាលាស្តីអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតធំ ភាពជាដៃគូរសេដ្ឋកិច្ចថ្នាក់តំបន់ដ៏ទូលំទូលាយ (RCEP) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ និង ២៦ ខែមិថុនា ២០១៩ បានបង្ហាញពីក្តីបារម្ភចំពោះបញ្ញាតិ្តមួយចំនួនដែលមាននៅក្នុង RCEP ដូចជា ជំពូកស្តីអំពីវិនិយោគ សេវាកម្ម កម្មសិទ្ធិបញ្ញា យន្តការដោះស្រាយជម្លោះរវាងអ្នកវិនិយោគនិងរដ្ឋ និងផលប៉ះពាល់របស់RCEP មកលើគ្រាប់ពូជ ស្បៀងអាហារនិងសិទ្ធិរបស់អ្នកស្រែកសិករ។