គោលបំណងរបស់យើង
• បញ្ចប់ការរើសអើង និងសិទ្ធិមនុស្សសម្រាប់អ្នកទាំងអស់គ្នា
• សង្គមកាន់តែមានសមធម៌ និងសង្គមប្រជាធិបតេយ្យ
• ចលនារបស់ប្រជាជនមានភាពបន្សុំា និងមានភាពពិតប្រាកដ
• ការអភិវឌ្ឍន៍បែបជម្រើសជំនួសតាមរយៈយុទ្ធនាការសុខភាពដែលលើកកម្ពស់លទ្ធភាពក្នុងការទទួលបាន និងគុណភាពនៃការថែទាំសុខភាពសម្រាប់ទាំងអស់គ្នា ជាពិសេសប្រជាជនក្រីក្រ និងគម្រូគោលគំនិតកសិកម្មបែបអធិបតេយ្យភាពស្បៀង និងសិទ្ធិរបស់អ្នកស្រែ និងកសិករ។
អ្វីដែលយើងធ្វើ
យើងស្វែងរកការកសាង និងពង្រឹងចលនា ការវិភាគស៊ីជម្រៅរបស់ប្រជាជន និងស្ត្រី ដើម្បីយុត្តិធម៌ សេដ្ឋកិច្ច និងសង្គម ដើម្បីអោយបញ្ចប់រាល់គ្រប់ទម្រង់នៃការរើសអើង និងទទួលបានសិទ្ធិស្មើគ្នាចំពោះសិទ្ធិមនុស្សជាមូលដ្ឋាន។
គុណតម្លៃរបស់យើង
តម្លៃរបស់យើងឆ្លុះបញ្ចាំងពីការវិវត្តរបស់យើង។ យើងជឿជាក់ថា ដើម្បីមានឥទ្ធិពលលើគោលនយោបាយ ឫសគល់ត្រូវតែយល់ដឹង និងចូលរួមក្នុងដំណើរការនៃការផ្លាស់ប្តូរ។ យើងប្តេជ្ញាចំពោះភាពចម្រុះ សមភាព និងភាពជាដៃគូ។ យើងប្តេជ្ញាកសាងចលនារួបរួមដ៏រឹងមាំដែលអាចមានឥទ្ធិពលលើការផ្លាស់ប្តូរ និងយុត្តិធម៌ដល់សង្គមកម្ពុជា។
ផែនដីមានតែមួយ
អ្នកផលិតស្បៀងអាហារខ្នាតតូចជាអ្នកចិញ្ចឹមពិភពលោក
ព័ត៌មានផ្សព្វផ្សាយថ្មី
កសិករជាង ១ ពាន់នាក់ ចូលរួមពិធីបុណ្យពូជដំណាំបុរាណខ្មែរបំណងឲ្យថែរក្សាពូជនេះវិញ
សៀមរាបៈ ក្រុមកសិករមកពីខេត្តចំនួន ២០ បានជួបជុំគ្នានៅទីរួមស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីចូលរួមពិធីបុណ្យពូជដំណាំបុរាណខ្មែរជាលើកដំបូង ដើម្បីជំរុញឱ្យមានកសិករ ឬក្រុមហ៊ុនផ្សេងៗគិតគូរក្នុងការដាំដុះដំណាំពូជខ្មែរឱ្យបានច្រើនឡើងវិញ។ កម្មវិធីបុណ្យនេះធ្...
អង្គការ សមាគមក្រៅរដ្ឋាភិបាលបើកវេទិកាពិភាក្សាការលុបបំបាត់អំពើហិង្សា និងការបៀតបៀនលើស្ត្រី និងក្មេងស្រីនៅកម្ពុជា
ភ្នំពេញៈ អង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន ៥ រៀបចំវេទិកាស្ដ្រីក្រោមប្រធានបទ «លុបបំបាត់អំពើហិង្សា និងការបៀតបៀនលើស្ត្រី និងក្មេងស្រីនៅកម្ពុជា» ធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ ២ នៅថ្ងៃទី ២៦ ខែមីនានេះ ដើម្បីទាមទារឱ្យលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សា និងការបៀ...
សហគមន៍ចម្រុះវិស័យទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិដីធ្លី នយោបាយ សិទ្ធិមនុស្ស និងការងារ
វិបត្តិដីធ្លី នយោបាយ ការងារ ទីផ្សារកសិកម្ម និងសិទ្ធិចូលរួមកិច្ចការសង្គម ត្រូវបានពលរដ្ឋមកពីសហគមន៍ចម្រុះវិស័យ ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ដើម្បីឱ្យជីវភាពរស់នៅរបស់ពួកគេ ទទួលបានអត្ថប្រយោជន៍ ដែលត្រូវបានការពារដោយច្បាប់។
ការទាមទារនេះ ធ្វើឡើងនៅក្នុងវេទិកាសម្តែងមតិមួយ នៅទីលា...
សហគមន៍ ១១ ប្រារព្ធបុណ្យពូជ ដើម្បីថែរក្សាពូជដំណាំបន្សល់ទុកពីដូនតា
ភ្នំពេញៈ យ៉ាងហោចណាស់សហគមន៍នៅតាមមូលដ្ឋានចំនួន ១១ បានចូលរួមកម្មវិធីបុណ្យ«ពូជសាមគ្គី» លើកទី៣ ក្រោមប្រធានបទ «រួមគ្នាអភិរក្សពូជបុរាណខ្មែរ-ថែរក្សាអត្តសញ្ញាណជាតិ» ដែលរៀបចំឡើងនៅស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ...
ការបោះពុម្ពផ្សាយថ្មីៗ
នៅទីនេះអ្នកអាចទាញយកការបោះពុម្ពផ្សាយរបស់យើង
ជំនឿនយោបាយរបស់យើង
“SACD” គឺជាអង្គការក្រៅរដ្ឋាភិបាល នៅក្នុងសង្គម ដែលធ្វើការជាស្ថាប័នធនធានក្នុងការគាំទ្រដល់ការកសាង និងពង្រឹងចលនាមូលដ្ឋាន រួមទាំងចលនាកម្មករ ស្ត្រី និងកសិករ។
សកម្មភាពក្រុមពិភាក្សាយុវជនក្នុងការសាងចំណេះដឹងអំពីបម្រែបម្រួលអាកាសធាតុ!
ពួកយើងជា កសិករ កម្មករ អ្នកប្រកបរបរផ្លូវភេទ សិល្បៈសិស្ស និស្សិត សូមចូលរួមគាំទ្រTRIPSWAIVERរួមជាមួយបណ្តាញថ្នាក់តំបន់ដទៃទៀត។
តំណរភ្ជាប់៖ TRIPSWAIVER
លិខិតអញ្ជើញអ្នកសារព័ត៌មាន កម្មវិធីបុណ្យពូជសាមគ្គីសហគមន៍ “រួមគ្នាអភិរក្សពូជបុរាណ ថែរក្សាអត្តសញ្ញាណជាតិ”
តំណរភ្ជាប់៖ កម្មវិធីបុណ្យពូជសាមគ្គីសហគមន៍