របាយការណ៍ស្រាវជ្រាវ “ការស្វែងយល់ពីស្ថានភាពបំណុល និងការទទួលបានសេវាសុខភាពក្នុងចំណោមប្រជាជននៅតំបន់ជនបទក្នុងប្រទេសកម្ពុជា”
របាយការណ៍ស្រាវជ្រាវ “ការស្វែងយល់ពីស្ថានភាពបំណុល និងការទទួលបានសេវាសុខភាពក្នុងចំណោមប្រជាជននៅតំបន់ជនបទក្នុងប្រទេសកម្ពុជា”
21 Jan 2014
ការសិក្សាស្រាវជ្រាវនេះបានធ្វើការផ្តោតជាសំខាន់ទៅលើកម្រិតបំណុលក្នុងចំណោមគ្រួសារចំនួន ១៣៣ គ្រួសាររស់នៅក្នុងភូមិ ចំនួន ៦ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង តាមរយៈកម្រងសំណួរស្ទង់មតិ។ បន្ថែមពីលើនេះទៀត ការសម្ភាសន៍ស៊ីជម្រៅត្រូវបានធ្វើឡើងជាមួយនឹងគ្រួសារដែលបានចូលរួមក្នុងការស្ទង់មតិ ចំនួន២២ គ្រួសារ ហើយគ្រួសារទាំងនោះបានអោយដឹងថាពួកគាត់កំពុងជាប់បំណុលនាពេលបច្ចុប្បន្ននេះ ហើយពួកគាត់ធ្លាប់ខ្ចីប្រាក់ដើម្បីចំណាយលើការព្យាបាលជម្ងឺ។ ការពិភាក្សាជាមួយភាគីពាក់ព័ន្ធសំខាន់ៗទាក់ទងនឹងទស្សនៈរបស់ពួកគាត់ក្នុងការទទួលបានសេវាសុខភាព បំណុលគ្រួសារ និងស្ថានភាពដាំដុះស្រូវក៏ត្រូវធ្វើឡើងផងដែរ។